អ្នកពន្លត់អគ្គីភយ័ដ៏ក្លាហាន

images

ភ្លើងឆាបឆេះពីវាលស្មៅស្ងួតមួយកំពុងរាលដាលសំដៅកសិដ្ឋាន ។
ការិយាល័យពន្លត់អគ្គីភ័យ បានទទួល ព័ត៌មានភ្លាមប្រញាប់ប្រញាល់បញ្ជូនកម្លាំង
ចុះកន្លែងកើតហេតុ ប៉ុន្តែទម្រាំឡានទឹកមកដល់គោលដៅនោះ ភ្លើងឆេះពេញបន្ទុកត្រួតត្រាលែងបានទៅហើយ,
ហេតុនេះគេហៅអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តនៅតំបន់ ជាប់គ្នាចូលមកជួយទៀត។

ក្រុមអ្នកស្ម័គ្រចិត្តបើករថយន្តកញ្ចាស់សំរុកចូលយ៉ាងក្លាហាន ។
រថយន្តបោះពួយដល់ចំណុចកណ្តាលភ្លើង ទើបឈប់ រួចពួកគេលោតចុះពីរថយន្តទាញទុយោទឹកបាញ់ព្រួសជុំទិស ។
មិនយូរប៉ុន្មានពួកគេត្រួតត្រា ភ្លើងបាន,
មិនឱ្យរាលដាលទៅមុខទៀត ។
ម្ចាស់កសិដ្ឋានកោតសេចក្តីក្លាហានរបស់ក្រុមពន្លត់អគ្គីភ័យស្ម័គ្រចិត្ត គាត់ជូន១.០០០ដុល្លារជារង្វាន់។
ពេលនោះអ្នកកាសែតតំបន់ម្នាក់ចូលសម្ភាសន៍ប្រធានក្រុមអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្ត ៖
-លុយ១.០០០ដុល្លារនេះ លោកប្រុងយកទៅធ្វើអីដែរ?
លោកប្រធានក្រុមចង្អុលទៅរថយន្ត ៖
-កិច្ចការដំបូងបំផុត គឺប្រើប្រាស់ទឹកប្រាក់នេះធ្វើហ្វ្រាំងរថយន្តឡើងវិញ ។
អម្បាញ់មិញហ្វ្រាំងមិនស៊ី សោះ, វាបោះពួយទាល់តែដល់កណ្តាលសមុទ្រភ្លើងទើបអាចឈប់បាន
ធ្វើឱ្យពួកខ្ញុំវិះស្លាប់ទាំងអស់គ្នា លោកមិនឃើញទេឬ?

Advertisements
បានចុះផ្សាយក្នុង កំសាន្ត, រឿងកំប្លែង, Uncategorized. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: