រឿងកំប្លែង: កាដូ​ជូន​ប្រ​ព​ន្ឋ

បុរស​៣​នាក់ អួត​គ្នា​ពី​កាដូ​ជូន​ប្រ​ព​ន្ឋ​រៀងៗ​ខ្លួន ។​
បុរស​ទី ១ ,,, នែ​, ខ្ញុំ​ទើបតែ​ទិញ​កាដូ​ពិសេស​ជូន​ប្រ​ព​ន្ឋ​ខ្ញុំ ។​កាដូ​នោះ​ពិសេស​ណាស់ អាច​ឡើង​ពី​លេខ​សូន្យ (0) ដល់​លេខ ៦០​ក្នុង​រយៈពេល​ត្រឹមតែ​មួយ​នាទី​ប៉ុណ្ណោះ​។​
បុរស​២​នាក់​ផ្សេង​ទៀត​បើកភ្នែក​ធំៗ ហើយ​ឧទាន​ព្រម​គ្នា៖ កាដូ​អី​ចម្លែក​ម្ល៉េះ?
បុរស​ទី ១៖ តប គឺ​រថយន្ត Mustang នោះ​អី ។​វា​ជា​រថយន្ត​ម៉ាស៊ីន​ខ្លាំង​បំផុត ចូល​លេខ​រួច​តម្លើង​ហ្គា​រ​ភ្លាម ទ្រនិចនាឡិកា​ឡើង​ស្រឺ​តៗ ពី​លេខ​០​ដល់​លេខ ៦០ អស់​ពេល​តែ​មួយ​នាទី​ពិតៗ ។​
លឺ​ដូច្នេះ​បុរស​ទី​២​សើច៖
ប៉ុណ្ណឹង​ក៏​អួត​ដែរ ។​កាដូ​ខ្ញុំ​ទិញ​ជូន​ប្រ​ព​ន្ឋ​ខ្ញុំ ក្នុង​មួយ​នាទី អាច​ឡើង​ពី​លេខ ០ ដល់​លេខ ១០០​ឯណោះ , មិនមែន​បាន​ត្រឹម​លេខ ៦០​នោះ​ទេ ។​
ដល់​ពេល​បុរស​ទី ១​បើកភ្នែក​ធំៗ​ម្តង៖
រថយន្ត​ម៉ា​កអី​ក៏​ខ្លាំង​ម្ល៉េះ?
បុរស​ទី ២៖ ម៉ាក Ford !​បើ​មិន​ជឿ​ទេ ខ្ញុំ​នាំ​ទៅ​មើល​នៅផ្ទះ​ខ្ញុំ ។​ធានា​ថា​ឡើង​ពី​លេខ ០ ដល់ លេខ ១០០ ក្នុង​រយៈពេល​មិន​ដល់ ១​នាទី​ផង ។​
បុរស​ទី ៣​លូក​មាត់​ភ្លាម៖
ចាញ់​ខ្ញុំ​ទេ !​ទាំង Mustang និង Ford សុ​ទ្ឋ​តែ​ចាញ់​កាដូ​ដែល​ខ្ញុំ​ទិញ​ជូន​ប្រ​ព​ន្ឋ​ខ្ញុំ ។​
កាដូ​នោះ​ធានា​ថា មិន​ដល់​១​នាទី​ផង​ទេ អាច​ឡើង​ពី លេខ ០ ដល់ លេខ ២០០​ភ្លាម​។​
បុរស​ទី ១ និង​ទី ២​ភ្ញាក់​វិះ​ដាច់​ផ្ងារ​៖
យឺ​, កាដូ​អ្វី​ទៅ អី​ក៏​ពិសេស​ម្លេះ?
បុរស​ទី ៣៖ គឺ​ជ​ញ្ផី​ង​ថ្លឹង​ទំងន់ នុះ​អី គ្រាន់តែ​ប្រ​ព​ន្ឋ​ខ្ញុំ​ឡើង​លើ​ជ​ញ្ផី​ង​ភ្លាម ទ្រនិច​វា​វាត់​ទៅ​ដល់​លេខ ២០០​មិន​ទាំង​ដល់ ១​នាទី​ផង​
បុរស​ទី ១ និង​ទី ២៖ !!!

Advertisements
បានចុះផ្សាយក្នុង កំសាន្ត, រឿងកំប្លែង, Uncategorized. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: