សិស្សឆ្លាត

អាសុន ជាសិស្សឆ្លាតតែរៀនមិនដែលបានពិន្ទុល្អសោះថ្ងៃមួយអ្នកគ្រូកំពុងពន្យល់អំពីមេសូត្ររត់មាត់ស្តីអំពីការប្រៀន

ប្រដៅដល់កសិករ : កូនអើយរកស៊ី កកាយធរណី ប្រពៃកន្លង ធ្វើស្រែយកស្រូវ មួយឆ្នាំបីដង …គ្រូក៏សួរសិស្សថា :

តើសិស្សដឹងទេ ថានរណាជាអ្នករកស៊ីកកាយធរណី ? អាសុនលើកដៃហើយឆ្លើយដោយមិនបាច់គិត :

បាទអ្នកគ្រូ អ្នកដែលរកស៊ីកកាយធរណីគឺមាន់។ថ្ងៃមួយទៀតអ្នកគ្រូពន្យល់អំពីមេរៀនប្រវត្តិសាស្ត្រអ្នកគ្រូពន្យល់ថា :

“នរណាលក់ទឹកលក់ដីជាតិរបស់ខ្លួនគឺជាមនុស្សក្បត់នឹងជាតិរបស់ឯង។”

អាសុនមកដល់ផ្ទះពេលកំពុងទទួលទានបាយជួបជុំក្រុមគ្រួសារអាសុនក៏និយាយប្រាប់ឪពុកវាថា : ​​

ពុកឯងជាជនក្បត់ជាតិ ឪពុកខឹងយ៉ាងខ្លាំងក៏សួរទៅ អាសុន វិញ “ហេតុអីឯងនិយាយអញ្ចឹង” ។

អាសុន ឆ្លើយវិញថា : នរណាលក់ទឹកលក់ដីជាជនក្បត់ជាតិ ហើយខ្ញុំឃើញពុកឯងអូសទឹកលក់ជារៀងរាល់ថ្ងៃ។ ”

នៅពេលចុងក្រោយឆ្នាំ អាសុន ត្រូវបានទទួលចំណាត់ថ្នាក់លេខ ៤៥ ក្នុងចំណោមសិស្ស ៤៨ នាក់ ឪពុកមិន

សប្បាយចិត្តក៏សួរ អាសុនថា : ហេតុម្តេចក៏ឯងរៀនខ្សោយម៉្លេះ ? អាសុន ឆ្លើយថា : “គ្រាន់តែបានលេខ ៤៥​ អា

៣ នាក់ដែលចាញ់ខ្ញុំវាច្រណែនស្ទើរតែស្លាប់ទៅហើយ ទំរាំតែលេខ១ វិញតើអា ៤៧ នាក់ទៀតវាធ្វើបាប

ខ្ញុំយ៉ាងណាទៅ ។

Advertisements
បានចុះផ្សាយក្នុង កំសាន្ត, រឿងកំប្លែង, Uncategorized. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: