រឿងជាងកាត់សក់មាត់ច្រើន

យុវជនម្នាក់ ចូលអង្គុយកាត់សក់ប្រាប់ជាងជួយកាត់ឱ្យស្អាតព្រោះខ្លួនត្រៀមធ្វើទេសចរណ៍ទៅប្រទេស អ៊ីតាលីនិងចង់នៅសប្បាយបួនប្រាំថ្ងៃ ក្នុង ទី ក្រុង រ៉ូមរបស់ ប្រទេស នោះ ។ ឮ ភ្លាម ជាង កាត់ សក់ មាត់ ច្រើន និយាយ ប៉ប៉ោចៈ

– ទៅ ណា មិន ទៅ បែរ ជា ទៅ ទី ក្រុង រ៉ូម ទៅ វិញ ។ ទី ក្រុង រ៉ូមគគ្រិច ណាស់ ក្រែង តែ មនុស្ស ឆ្កួត ទើប ចង់ ទៅ លេង ។ អូ, នែ! ប្អូន ឯង ប្រុង ធ្វើ ដំណើរ តាម អី?

– ខ្ញុំ ជិះ យន្ត ហោះ ក្រុម ហ៊ុន Air Liberté ។

– ទៀត ហើយ! ប្អូន ឯង គ្មាន ដឹង អី សោះ តែ ម្តង។ យន្ត ហោះក្រុម ហ៊ុន Air Liberté សុទ្ធ តែ កញ្ចាស់ៗ ដូច របស់ អេត ចាយ, បែរ ទៅ គុណ ភាព សេវា កម្ម វិញ សូន្យ ។ ចុះ ពេល ទៅ ដល់ ក្រុង រ៉ូម ប្រុង សម្រាក កន្លែង ណា?

– ខ្ញុំ បាន កក់ បន្ទប់ រួច ហើយ នៅ សណ្ឋា គារ ម៉ារី យ៉ូត ។

– ស្អី? ម៉េច មិន កក់ បន្ទប់សណ្ឋា គារ ផ្សេង បែរ ជា ទៅ យក សណ្ឋា គារ ម៉ារី យ៉ូត ទៅ វិញ?

– ចុះ សណ្ឋា គារ នោះ យ៉ាង ម៉េច?

– ប្អូន ពិត ជា មិន ដឹង មែន ឬ? ម៉ារី យ៉ូ ត ជា សណ្ឋា គារ អន់ ជាង គេ បង្អស់ នៅ ទី ក្រុង រ៉ូម, បន្ទប់ គគ្រិច តូចៗ អ្នក បម្រើ ដើរ មិន ចង់ លើក ជើង តែថ្លៃ បន្ទប់ វិញ គឺ អារ.ក ទាំង រស់ ។

– ខ្ញុំ កក់ បន្ទប់ នៅ សណ្ឋា គារ នោះ ព្រោះ ចង់ ទៅ មើល បុរី វ៉ា ទី កង់ ផង ហើយ បើ មាន សំណាង ខ្ញុំ ប្រហែល បាន ចូល

គាល់ សម្តេច ប៉ាប ទៀត ។

– បើ អ៊ឺចឹង ខ្ញុំ ជូន ពរ ឱ្យ ធ្វើ ដំណើរ ប្រកប ដោយ សុវត្ថិ ភាព ណា ។

មួយខែក្រោយយុវជនយើងត្រលប់មកវិញចូលកន្លែងកាត់សក់ដដែល ។ ឃើញ មុខ ភ្លាម ជាង កាត់ សក់ សួរៈ

– យ៉ាង ម៉េច ដែរ! ទៅ លេង ក្រុង រ៉ូមសប្បាយ ទេ? ខ្ញុំ ហ៊ាន ទាយ ទុក មុន ថា ការ ហោះ ហើរ របស់ យន្ត ហោះ ក្នុង ក្រុម ហ៊ុន Air Liberté គឺ ជា អនុស្សាវរីយ៍ ឈឺ ខ្នង បំផុត សម្រាប់ ប្អូន ឯង ។

– អូ, មិន មែន អ៊ឺចឹង ទេ។ អ្វី ៗ ផ្ទុយ ស្រឡះ ខ្ញុំ ជិះ យន្ត ហោះ អ៊ែរ បឺស ថ្មី ច្រឺង។ ស្រី បម្រើ លើយន្ត ហោះស្អាតៗ ដូចទេពអប្សរយកចិត្តទុក ដាក់ ភ្ញៀវ បាន ល្អ បំផុត។

– ម៉េចអីចឹងទៅកើត? ចុះសណ្ឋាគារ ម៉ារី យ៉ូតនោះ យ៉ាងម៉េច ដែរ?

ដូច ឋាន នរក ទេ?

– ថា ដូច ឋាន សួគ៌ ត្រូវ ជាង។ សណ្ឋា គារ ម៉ារី យ៉ូត ពេល នេះ ជួស ជុល ថ្មីស្អាត ប្រណីត បន្ទប់ ធំ ទូលាយ សព្វ ថ្ងៃ ម៉ារី យ៉ូត ត្រូវ បាន វាយ តម្លៃ ថាទំនើប ជាង គេ នៅ ទី ក្រុង រ៉ូម ទៀត ផង។

– ចុះ រឿង ទៅ ដើរ លេង នៅ បុរី វ៉ា ទី កង់ នោះ យ៉ាង ម៉េច ដែរ? ខ្ញុំ ហ៊ាន ទាយ ទុក មុន ថា ប្អូន ឯង អត់ បាន ជួប សម្តេច ប៉ាប, មែន ទេ?

– ម៉េច ថា អត់ បាន ជួប?

– ស្អី? បាន ជួប សម្តេច ប៉ាប ទៀត?

– សម្តេច ប៉ាប មាន ទម្លាប់ យូរៗ អនុ ញ្ញាត ឱ្យ អ្នក ទេស ចរ ចូល គាល់ ម្តង ដែល ក្នុង មួយ លើកៗ ចំនួន បួន ប្រាំ នាក់ ។ ខ្ញុំ ទៅ បុរី វ៉ាទីកង់ចំពេលសម្តេចប៉ាបអនុញ្ញាតឱ្យអ្នកទេសចរចូលគាល់សន្ទនាលេងហើយខ្ញុំត្រូវបានគេឱ្យជួបព្រះអង្គក្នុងបន្ទប់ពិសេសមួយ។ ពេលទ្រង់ចូលបន្ទប់ នោះ សម្តេច ប៉ាប ចាប់ ដៃ ខ្ញុំ ហើយ សួរ ខ្ញុំ បង ឯង ដឹង ព្រះ អង្គ សួរ ខ្ញុំ យ៉ាង ម៉េច ទេ?

– ចុះ សម្តេច ប៉ាប សួរ ថា ម៉េច?

– ចាប់ដៃខ្ញុំភ្លាមព្រះអង្គសួរខ្ញុំថាចុះអាជាងចំកួត ណា កាត់ សក់ ឱ្យ ចៅ ឯង ក្រឡុញ ឆឹក អ៊ឺចឹង?

– អ៊ូក!….អ៊ូក!….

– អុញ!! ម៉េច អ៊ឺចឹងទៅវិញ!!!    🙂

Advertisements
បានចុះផ្សាយក្នុង កំសាន្ត, រឿងកំប្លែង, Uncategorized. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: